# រដ្ឋបាលស្រុកព្រៃនប់ ចុះផ្ទាល់ដល់មូលដ្ឋាន ស្តាប់ក្តីកង្វល់ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8985>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11226","languageVersionId":"3247","visibilityVersion":"4","versionToken":"a1.RpgRC95V5EV8Sl8HvcUKfseojZV6QUvnRQZjEycmvSs"}

Original publication: 2026-09-18T08:13:04Z

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានចុះជួបប្រជាពលរដ្ឋនៅភូមិព្រៃនប់២ និងភូមិបែកក្រង់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្តាប់ក្តីកង្វល់ និងទទួលសំណូមពរ។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងក្តាប់ស្ថានភាពជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃនប់២ និងភូមិបែកក្រង់ ឃុំព្រៃនប់ ខេត្តព្រះសីហនុ។
 លោកអភិបាលស្រុកនិងក្រុមការចុះជួបជាមួយពលរដ្ឋនាពេលនេះក្នុងគោលបំណង បើកវេទិកាស្តាប់ក្តីកង្វល់ បញ្ហាប្រឈម និងទទួលយកសំណើ-សំណូមពរផ្ទាល់ពីប្រជាពលរដ្ឋ ស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា
 ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
 អាជ្ញាធរស្រុកព្រៃនប់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់សម្រាប់ការសហការ និងការផ្តល់មតិស្ថាបនា ដើម្បីរួមគ្នាកសាងមូលដ្ឋានឱ្យកាន់តែអភិវឌ្ឍ និងមានការរីកចម្រើនជាលំដាប់៕
  ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


