{"asset":"news","key":"9033","locale":"km","id":"news:9033:km","entityId":"news:9033","canonicalUrl":"https://www.kps-tv.com/km/news/detail/9033","state":"ready","title":"ក្ដីសង្ឃឹមថ្មី! ក្រុមហ៊ុនចិនជាង៤០បង្ហាញបំណងមកបោះទុនរកស៊ីនៅកំពង់ស្ពឺ ដែលរំពឹងថានឹងបង្កើតការងាររាប់ម៉ឺនកន្លែង","summary":"អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានដឹកនាំប្រតិភូជួបតំណាងក្រុមហ៊ុនចិន៤២ នៅណាននីង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមហ៊ុនទាំងនេះបង្ហាញបំណងវិនិយោគលើវិស័យ៩ និងគ្រោងមកស្វែងយល់ឱកាសក្នុងខេត្ត។","body":"ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនចិនប្រមាណជា៤២ ដែលមកពីឧស្សាហកម្មផ្សេងៗគ្នា បានបង្ហាញពីគម្រោងចង់មកបោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើននាពេលខាងមុខ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិន ចំនួន៤២ក្រុមហ៊ុន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននិង នៃសាធារណរដ្ឋប្រជាមានិតចិន ។\n\nលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន៤២ក្រុមហ៊ុន ដោយបង្ហាញពីសក្តានុពលសំបូរបែប និងចំនួនអ្នកវិនិយោគយ៉ាងច្រើន ដែលបានបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងនោះតំណាងក្រុមហ៊ុន សហគ្រាសទាំងអស់បានសន្យាថា នឹងមកទស្សនកិច្ចស្វែងយល់និងបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺក្នុងពេលឆាប់ៗខាងមុខនេះ ។\n\nអភិបាលខេត្តកំពង់ស្ពឺបានបន្តថា ក្រុមហ៊ុន សហគ្រាសទាំង៤២ ដែលមានបំណងមកបោះដាក់ទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ គឺផ្តោតលើវិស័យចំនួន៩ក្នុងនោះ ១-កសិកម្ម និងកែច្នៃកសិផល ២-ឧស្សាហកម្មនិងផលិតកម្ម ៣-សំណង់ និងសម្ភារៈសំណង់ ៤-ទេសចរណ៍ និងវប្បធម៌ ៥-វិនិយោគ និងពាណិជ្ជកម្ម ៦-បច្ចេកវិទ្យា និងឌីជីថល ៧-រ៉ែ ៨-ឡូជីស្ទឹក និងដឹកជញ្ជូននិង៩-ថាមពលថ្មី និងបរិស្ថាន។\nដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11233","languageVersionId":"3285","visibilityVersion":"4","versionToken":"a1.dRm1-78JiMTeITEVZuie3UMRvgTW3qismxZlh7DYZTE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-19T10:05:12Z"}