{"asset":"news","key":"9038","locale":"km","id":"news:9038:km","entityId":"news:9038","canonicalUrl":"https://www.kps-tv.com/km/news/detail/9038","state":"ready","title":"ត្រៀមខ្លួនទៅកំពត! ព្រឹត្តិការណ៍ទេសចរណ៍ «រដូវកាលបៃតងតំបន់ឆ្នេរ» នឹងចាប់ផ្តើមនៅដើមខែតុលានេះ","summary":"ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានម្ហូបអាហារ កីឡា និងកម្មវិធីវប្បធម៌។","body":"ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមាត់ព្រែក (ចន្លោះស្ពានថ្មីដល់ស្ពានចាស់/រូបសំណាកបាតដៃ) ក្រុងកំពត។\nព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជំរុញសក្តានុពលទេសចរណ៍តំបន់ឆ្នេរក្នុងរដូវវស្សា បង្កើនប្រាក់ចំណូលជូនសហគមន៍មូលដ្ឋាន និងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង»។\nសកម្មភាពពិសេសៗក្នុងកម្មវិធី រួមមាន៖\nពិព័រណ៍ម្ហូបអាហារ៖ ការបង្ហាញស្នាដៃចម្អិនម្ហូប ភ្លក្សមុខម្ហូបប្រចាំតំបន់ ផ្លែឈើ និងផលិតផលសហគមន៍ កីឡាទេសចរណ៍ ការរត់ប្រណាំងឆ្លងកាត់ឧបសគ្គផ្សារភ្ជាប់ធម្មជាតិ សិក្ខាសាលាទេសចរណ៍ម្ហូបអាហារ និងកម្មវិធី «ជជែកលើវិថីទេសចរណ៍» ការកម្សាន្ត ទស្សនីយភាពសិល្បៈ របាំប្រពៃណី និងការប្រគំតន្ត្រីយ៉ាងអធិកអធមរៀងរាល់រាត្រី។\nក្រសួងទេសចរណ៍សូមអញ្ជើញសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីទទួលយកបទពិសោធថ្មីពីសម្រស់ធម្មជាតិតំបន់ឆ្នេរកម្ពុជាក្នុងរដូវកាលបៃតង៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11213","languageVersionId":"3221","visibilityVersion":"5","versionToken":"a1.KFvpvRlHONxzBw0ml3mpQKSr-Yb36YcaxWtiruq2mf0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-20T01:32:18Z"}