{"asset":"news","key":"9044","locale":"km","id":"news:9044:km","entityId":"news:9044","canonicalUrl":"https://www.kps-tv.com/km/news/detail/9044","state":"ready","title":"ដំណឹងល្អបរិស្ថាន! គុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងកម្រិត «ល្អណាស់» ទូទាំងរាជធានី-ខេត្ត ","summary":"តាមក្រសួងបរិស្ថាន ការតាមដានពីម៉ោង៧ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បង្ហាញកំហាប់ភាគល្អិតមធ្យម៤,៦៤ µg/m³ និងគុណភាពខ្យល់កម្រិត «ល្អណាស់»។","body":"សេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា\nក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។\nយោងតាមការតាមដាន កំហាប់ភាគល្អិតនិចលគិតជាមធ្យមត្រូវបានរកឃើញត្រឹមតែ ៤.៦៤ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងខ្លាំង។ ដោយឡែកសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index - AQI) គឺស្ថិតក្នុងកម្រិត «ល្អណាស់»។\n\nស្ថានភាពគុណភាពខ្យល់តាមបណ្ដារាជធានី-ខេត្ត ទាំងអស់ដែលមានគុណភាពខ្យល់កម្រិត «ល្អណាស់» (ពណ៌ខៀវ) រួមមាន៖ រាជធានីភ្នំពេញ តំបន់កណ្តាល និងទំនាប៖ ខេត្តកណ្តាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ធំ, ព្រៃវែង និងស្វាយរៀង\nតំបន់ពាយ័ព្យ៖ ខេត្តបាត់ដំបង, សៀមរាប, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់ និងឧត្តរមានជ័យ\nតំបន់ឆ្នេរ៖ ខេត្តព្រះសីហនុ, កំពត, កែប និងកោះកុង\nតំបន់ភូមិភាគឦសាន និងជួរភ្នំ៖ ខេត្តក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ, រតនគិរី និងមណ្ឌលគិរី៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11196","languageVersionId":"3182","visibilityVersion":"5","versionToken":"a1.B3bxNmnrQVKpOO6SRedpquwERyWjArqDQMnkwfNtnkg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-20T03:51:29Z"}