{"asset":"news","key":"9048","locale":"km","id":"news:9048:km","entityId":"news:9048","canonicalUrl":"https://www.kps-tv.com/km/news/detail/9048","state":"ready","title":"សេចក្ដីជូនដំណឹង ស្ដីពីវឌ្ឍនភាព និងការបញ្ចប់ការដ្ឋានស្ថាបនាផ្លូវបេតុង ១ ខ្សែ នៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល","summary":"មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលជូនដំណឹងថា ផ្លូវប្រវែង១,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិស្រែអំពិល បានចាក់បេតុងរួចរាល់។ ការចាក់ដីជើងទេរដែលយឺតយ៉ាវដោយភ្លៀង គ្រោងបញ្ចប់យ៉ាងយូរត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។","body":"មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា៖\nគម្រោងស្ថាបនាផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ១,០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល បច្ចុប្បន្នសម្រេចការងារចាក់បេតុងរួចរាល់ជាស្ថាពរ ១០០% ហើយ។ ដោយឡែក នៅសេសសល់តែការងារចាក់បំពេញដីជើងទេរអមសងខាងផ្លូវប៉ុណ្ណោះ ដែលកន្លងមកជួបការយឺតយ៉ាវ ដោយសារកត្តាអាកាសធាតុមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់។\nមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សូមការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះការរំខាន ឬការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលអនុវត្តការងារកន្លងមក។ ក្រុមការងារបច្ចេកទេសនឹងពន្លឿនការងារចាក់ដីជើងទេរឱ្យបានចប់សព្វគ្រប់ទាំងស្រុង យ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។\nអាស្រ័យហេតុនេះ សូម ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11201","languageVersionId":"3209","visibilityVersion":"5","versionToken":"a1.ww56qYhMwcoVQ0FPCUgeIWq0lz6HWWKgzCg0i4bfD_I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-20T06:46:34Z"}