{"asset":"news","key":"9053","locale":"km","id":"news:9053:km","entityId":"news:9053","canonicalUrl":"https://www.kps-tv.com/km/news/detail/9053","state":"ready","title":"កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង លើកទី១០ ដើម្បីពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការវិនិយោគ","summary":"លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង លើកទី១០ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងវិនិយោគ។","body":"នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លើកទី១០។\nកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) និងកិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុងកុង (AHKIA) ព្រមទាំងពិភាក្សាលើផែនការការងារសំដៅបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11178","languageVersionId":"3152","visibilityVersion":"5","versionToken":"a1.HWWvOEfyg2H7h3O5AtOr98LnZRirW_3-RYwlJRAouKI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-20T07:58:45Z"}