{"asset":"news","key":"9062","locale":"km","id":"news:9062:km","entityId":"news:9062","canonicalUrl":"https://www.kps-tv.com/km/news/detail/9062","state":"ready","title":"លោក ឆាំង យុ ចោទថា ថៃយកលេសបង្ក្រាបបទល្មើសអនឡាញ ដើម្បីឈ្លានពានទឹកដីកម្ពុជា","summary":"លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរិះគន់សកម្មភាពរបស់ថៃ និងអំពាវនាវឱ្យមានកិច្ចសហការដោយសុចរិតប្រឆាំងបទល្មើសឆ្លងដែន។ អត្ថបទលើកឡើងពីការរំពឹងទុកចំពោះសន្និសីទប្រឆាំងការឆបោកតាមអនឡាញនៅភ្នំពេញ ថ្ងៃទី២៣–២៤ ខែកញ្ញា ឆ្នាំ២០២៦។","body":"លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានចេញមុខរិះគន់ចំៗទៅលើភាគីថៃ ដែលបានទាញយកបញ្ហា «បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ» ធ្វើជាឈ្នាន់នយោបាយ និងជាលេសដ៏គ្រោះថ្នាក់ដើម្បីបិទបាំងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនជារឿងចាំបាច់ក៏ដោយ ប៉ុន្តែសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដែលចូលមកធ្វើប្រតិបត្តិការយោធា និងបន្តវត្តមាននៅក្នុងតំបន់ប្រាសាទព្រះវិហារ ព្រមទាំងរមណីយដ្ឋានសក្ការៈបុរាណដទៃទៀត ដែលជាក់ស្តែងគ្មានមជ្ឈមណ្ឌលឆបោកសូម្បីតែមួយនោះ បានបង្ហាញឱ្យឃើញនូវរបៀបវារៈនយោបាយលាក់កំបាំងក្នុងការប៉ុនប៉ងគ្រប់គ្រងទឹកដីខ្មែរយ៉ាងជាក់ស្តែង។\n\n អ្នកស្រាវជ្រាវឯករាជ្យរូបនេះបានពន្យល់បន្ថែមថា បទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្ស គឺជាជំងឺមហារីកសង្គមសកលដែលកើតចេញពីចន្លោះប្រហោងនៃអភិបាលកិច្ច និងទាមទារឱ្យមានការសហការបង្ក្រាបដោយសុចរិតភាពពីសហគមន៍អន្តរជាតិ មិនមែនជាឧបករណ៍សម្រាប់កេងចំណេញព្រំដែននោះឡើយ។ ការដែលប្រទេសថៃយកបញ្ហានេះមកបំភាន់សាធារណជន និងប្រើប្រាស់កម្លាំងយោធារំលោភលើអធិបតេយ្យភាពកម្ពុជា មិនត្រឹមតែជាទង្វើខុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបំផ្លាញទំនុកចិត្ត សាមគ្គីភាព និងសណ្តាប់ធ្នាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យយុទ្ធសាស្ត្ររួមក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនបាត់បង់ប្រសិទ្ធភាពទាំងស្រុង។\n\n ទោះជាយ៉ាងណា ដំណោះស្រាយដោយសន្តិវិធី និងការទូតនៅតែជាច្រកចេញដ៏ប្រសើរ ដោយអ្នកជំនាញបានចង្អុលបង្ហាញថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នឹងក្លាយជាវេទិកាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត។ វេទិកានេះត្រូវបានរំពឹងថានឹងដើរតួជាស្ពានស្តារការទុកចិត្ត និងកិច្ចសន្ទនាឡើងវិញរវាងរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ និងអង្គការសង្គមស៊ីវិល ជាពិសេសរវាងកម្ពុជានិងថៃ ដើម្បីរួមគ្នាដោះស្រាយវិវាទព្រំដែនដែលអូសបន្លាយ និងងាកមករួមកម្លាំងគ្នាលុបបំបាត់ឧក្រិដ្ឋកម្មពិតប្រាកដឱ្យចំគោលដៅប្រកបដោយចីរភាព។ដោយ៖ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11189","languageVersionId":"3203","visibilityVersion":"4","versionToken":"a1.r3N7LIyydXF75duWUJC8zk_LNx0BaMXH2P-w6htGfjA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-21T03:43:48Z"}