{"asset":"news","key":"9067","locale":"km","id":"news:9067:km","entityId":"news:9067","canonicalUrl":"https://www.kps-tv.com/km/news/detail/9067","state":"ready","title":"ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត","summary":"នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល។","body":"ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ពិធីនេះបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។\n ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលរាជធានី-ខេត្ត។ ក្រៅពីនេះ ក៏មានការចូលរួមពីសមាគមអ្នកសារព័ត៌មាន សមាគមទូរទស្សន៍ និងសមាគមវិទ្យុ ដែលជាភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។\n ការដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្សព្វផ្សាយព័ត៌មាននៅថ្នាក់មូលដ្ឋាន។ ប្រព័ន្ធនេះនឹងផ្តល់លទ្ធភាពដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានាទៅកាន់សាធារណជនតាមប្រព័ន្ធអនឡាញបានកាន់តែងាយស្រួល និងទូលំទូលាយ។ ដោយ៖ ពេញ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12816","languageVersionId":"5607","visibilityVersion":"6","versionToken":"a1.DM_yK2O5qNznxlBwG79WHJ7gRsOPyBhFF3v3ftDP1-E"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-21T08:11:07Z"}