# ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9067>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"12816","languageVersionId":"5607","visibilityVersion":"6","versionToken":"a1.DM_yK2O5qNznxlBwG79WHJ7gRsOPyBhFF3v3ftDP1-E"}

Original publication: 2026-09-21T08:11:07Z

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ពិធីនេះបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
 ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលរាជធានី-ខេត្ត។ ក្រៅពីនេះ ក៏មានការចូលរួមពីសមាគមអ្នកសារព័ត៌មាន សមាគមទូរទស្សន៍ និងសមាគមវិទ្យុ ដែលជាភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។
 ការដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្សព្វផ្សាយព័ត៌មាននៅថ្នាក់មូលដ្ឋាន។ ប្រព័ន្ធនេះនឹងផ្តល់លទ្ធភាពដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានាទៅកាន់សាធារណជនតាមប្រព័ន្ធអនឡាញបានកាន់តែងាយស្រួល និងទូលំទូលាយ។ ដោយ៖ ពេញ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


