# សាកលវិទ្យាល័យហោះហើរអាកាសចរណ៍ស៊ីវិលចិន នឹងបន្តផ្តល់ឱកាសដល់និស្សិតកម្ពុជា ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអាកាសចរណ៍ស៊ីវិល

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9069>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11175","languageVersionId":"3164","visibilityVersion":"5","versionToken":"a1.Vv-zd9bPK5AQyio_3cHZzyDG0E9GxjCc5YLbybuucDg"}

Original publication: 2026-09-21T09:04:58Z

សាកលវិទ្យាល័យ CAFUC នឹងបន្តផ្តល់ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអាកាសចរណ៍ស៊ីវិលដល់និស្សិតកម្ពុជា ក្នុងឆ្នាំសិក្សា២០២៧–២០២៨។ កន្លងមក និស្សិតកម្ពុជា៨៤នាក់ ក្នុង៤ជំនាន់ បានទទួលការបណ្តុះបណ្តាលរយៈពេលវែងនៅទីនោះ។

ចិន៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញធ្វើទស្សនកិច្ច និងចូលរួមពិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើត សាកលវិទ្យាល័យហោះហើរអាកាសចរណ៍ស៊ីវិលចិន (CAFUC) នៅសាធារណរដ្ឋប្រជាមានិតចិន។ ពិធី និងកម្មវិធីទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
 សូមរំលឹកថាកន្លងមក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានសហការបញ្ជូននិស្សិតកម្ពុជាទៅបណ្តុះបណ្តាលរយៈពេលវែងនៅសាកលវិទ្យាល័យ CAFUC ចំនួន ៤ជំនាន់ សរុប៨៤នាក់ លើមុខជំនាញចំនួន៤ រួមមាន វិស្វកម្មអាកាសយាន ឧតុនិយមអាកាសចរណ៍ គ្រប់គ្រងអាកាសយានដ្ឋាន និងការដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រៅពីការបណ្តុះបណ្តាលរយៈពេលវែង សាកលវិទ្យាល័យក៏បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់មន្ត្រីអធិការកិច្ច និងមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។
 សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨ សាកលវិទ្យាល័យ CAFUC នឹងបន្តផ្តល់ឱកាសដល់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជា ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអាកាសចរណ៍ស៊ីវិល។ ការបន្តកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសបន្ថែមសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


