{"asset":"news","key":"9071","locale":"km","id":"news:9071:km","entityId":"news:9071","canonicalUrl":"https://www.kps-tv.com/km/news/detail/9071","state":"ready","title":"កម្ពុជាចូលរួមកិច្ចប្រជុំអន្តរជាតិស្តីពីប្រព័ន្ធផ្កាយរណប BDS នៅចិនលើការផ្លាស់ប្តូរចំណេះដឹងបច្ចេកវិទ្យាលំហអាកាស","summary":"ឯកឧត្តម ជា វ៉ាន់ដេត បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៥ ស្តីពីប្រព័ន្ធផ្កាយរណប BDS នៅក្រុងជូចូវ ខេត្តហ៊ូណាន និងពិភាក្សាជាមួយក្រុមហ៊ុន GalaxySpace អំពីបច្ចេកវិទ្យាលំហអាកាស។","body":"តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៥ ស្តីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BeiDou Navigation Satellite System – BDS) កាលពីពេលថ្មីៗនេះ នៅក្រុងជូចូវ ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។\n កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន ព្រមទាំងវិស័យលំហអាកាសនៃបណ្ដាប្រទេស និងតំណាងក្រុមហ៊ុន សាស្ត្រាចារ្យ និងយុវជនក្នុងប្រទេសចិន សរុបជាង ៧,០០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាគន្លឹះ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាលំហអាកាស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។\n ក្រៅពីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញទស្សនាពិព័រណ៍ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន GalaxySpace ដែលជាក្រុមហ៊ុនផលិតផ្កាយរណបមួយរបស់ប្រទេសចិន។ ជំនួប និងសកម្មភាពទាំងនេះផ្តោតលើការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាលំហអាកាស និងការប្រើប្រាស់ប្រព័ន្ធផ្កាយរណបសម្រាប់ការអភិវឌ្ឍ។ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11167","languageVersionId":"3140","visibilityVersion":"4","versionToken":"a1.ArCWq9a_a1Qc_9qGCJq4w41WHXVBmKDMC80gQhVo3xg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-21T09:53:52Z"}