{"asset":"news","key":"9076","locale":"km","id":"news:9076:km","entityId":"news:9076","canonicalUrl":"https://www.kps-tv.com/km/news/detail/9076","state":"ready","title":"កម្ពុជា-អូស្រ្តាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែរឹងមាំ!","summary":"លោកជំទាវ ចម និម្មល និងឯកឧត្តម Matt Thistlethwaite បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងគោលនយោបាយពាណិជ្ជកម្មតំបន់ និងសកលលោក នៅហ្វីលីពីន ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។","body":"នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Matt Thistlethwaite អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ នៅប្រទេសហ្វីលីពីន។ \n\n ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានពិភាក្សាអំពីយន្តការនានា និងកាលានុវត្តភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ \n\n ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើគោលនយោបាយពាណិជ្ជកម្មទាំងក្នុងកម្រិតតំបន់ និងសកលលោក ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11165","languageVersionId":"3134","visibilityVersion":"4","versionToken":"a1.FCLUqigleJARx_VkpZ44pefXLy07zw1mMJzvKkcNEu0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-21T10:34:01Z"}