{"asset":"news","key":"9077","locale":"km","id":"news:9077:km","entityId":"news:9077","canonicalUrl":"https://www.kps-tv.com/km/news/detail/9077","state":"ready","title":"សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចាប់ខ្លួនម្ចាស់អគារ ២កន្លែង ពីបទផ្ដល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ","summary":"កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទ្រង់ទ្រាយធំចំនួន ២កន្លែង នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង បុរសម្នាក់ឈ្មោះ អ៊ុ សុផល ដែលជាម្ចាស់អគារទាំង ២កន្លែង (អគារទី១ កម្ពស់ ៥ជាន់ មាន ១៧២បន្ទប់ និងអគារទី២ កម្ពស់ ២ជាន់ មាន ៥៩បន្ទប់) ពីបទសង្ស័យផ្ដល់ទីតាំងគាំទ្រដល់ក្រុមឧក្រិដ្ឋជនឆបោក។","body":"កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទ្រង់ទ្រាយធំចំនួន ២កន្លែង នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។\n ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង បុរសម្នាក់ឈ្មោះ អ៊ុ សុផល ដែលជាម្ចាស់អគារទាំង ២កន្លែង (អគារទី១ កម្ពស់ ៥ជាន់ មាន ១៧២បន្ទប់ និងអគារទី២ កម្ពស់ ២ជាន់ មាន ៥៩បន្ទប់) ពីបទសង្ស័យផ្ដល់ទីតាំងគាំទ្រដល់ក្រុមឧក្រិដ្ឋជនឆបោក។\n រកឃើញមនុស្សសរុបជាង ២២០នាក់ រួមមានជនបរទេសចំនួន ២០០នាក់មកពី ៧សញ្ជាតិ (ថៃ ១៧៤នាក់, បង់ក្លាដេស ១០នាក់, ឥណ្ឌូនេស៊ី ៨នាក់, ហ្វីលីពីន ៣នាក់, ចិន ២នាក់, ឥណ្ឌា ២នាក់, ម៉ាឡេស៊ី ១នាក់) និងជនជាតិខ្មែរចំនួន ២៣នាក់។\n ចំពោះជនសង្ស័យត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ា និងស្នងការដ្ឋាននគរបាលខេត្ត ចំណែកវត្ថុតាងត្រូវបានដកហូត ហើយទីតាំងអគារទាំងពីរត្រូវបានបិទជាបណ្តោះអាសន្នដើម្បីចាត់ការតាមច្បាប់។\n យោងតាមគណៈកម្មការចំពោះកិច្ច (គ.ប.ឆ.ប.) ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានបង្ក្រាបទីតាំង Online Scam បានចំនួន ៦៦៣កន្លែង ក្នុងនោះបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក (scam compounds) ចំនួន ៨៦ទីតាំង ព្រមទាំងបានបង្កកថវិកាក្នុងគណនីធនាគារជាង ៣០០លានដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនធំទៀតផងដែរ៕\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"9554","languageVersionId":"95","visibilityVersion":"3","versionToken":"a1.4Eb5Jrf99DBxB_n1RsGv9JUCzx0jMCnb4FVdX_R85qo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-22T01:16:51Z"}