{"asset":"news","key":"9081","locale":"km","id":"news:9081:km","entityId":"news:9081","canonicalUrl":"https://www.kps-tv.com/km/news/detail/9081","state":"ready","title":"នាវាចម្បាំងកាណាដា HMCS Regina ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក","summary":"នាវា HMCS Regina បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ដោយគ្រោងស្នាក់នៅដល់ថ្ងៃទី២៤។ កម្មវិធីរួមមានជំនួបសម្តែងការគួរសម កីឡាមិត្តភាព និងការហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកទាំងពីរ។","body":"នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាចម្បាំងរបស់កងទ័ពជើងទឹកកាណាដា HMCS Regina (FFH-334) បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។\n\n ពិធីទទួលស្វាគមន៍នាវាចម្បាំងកាណាដា ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងតំណាងស្ថានទូតកាណាដាប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធ។\n\n ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកកាណាដា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការហ្វឹកហ្វឺនរួម និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងមិត្តភាព។\n\n ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា គណៈប្រតិភូនាវាចម្បាំងកាណាដា នឹងមានជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ អង្គភាពកងទ័ពជើងទឹករាម ថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា និងមន្ត្រីពាក់ព័ន្ធនៅរាជធានីភ្នំពេញ។ កម្មវិធីក៏រួមមានការប្រកួតកីឡាមិត្តភាព និងសកម្មភាពហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍ជាមួយកងទ័ពកម្ពុជាផងដែរ។\n\n តាមការគ្រោងទុក នាវា HMCS Regina (FFH-334) នឹងស្នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។\n\n នាវាដឹកនាំដោយលោកវរនាវីទោ Darren Sleen ជាមេបញ្ជាការនាវា។\n\n នាវា HMCS Regina ៣៣៤ ជានាវាចម្បាំងប្រភេទ (Halifax-class Frigate) មានប្រវែង ១៣៤.២ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ ជម្រៅទឹក ៧.១ម៉ែត្រ និងទម្ងន់ផ្ទុកប្រមាណ ៤,៧៩៥តោន ដោយមាននាវិកប្រមាណ ២៥៥នាក់។\n\n ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវបានរៀបចំដើម្បីការពារសន្តិសុខ និងសម្រួលសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាវាចម្បាំងកាណាដានៅខេត្តព្រះសីហនុ៕\n\n អត្ថបទដោយ៖ ប៉ៃ សុឃីម\nរូបភាព៖ ឡាយ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12777","languageVersionId":"3118","visibilityVersion":"6","versionToken":"a1.PfyynKRDyQTTeG8IMLrZjf9uQRZh1ngr3Qum8KA0Vd8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-22T07:53:57Z"}