# នាវាចម្បាំងកាណាដា HMCS Regina ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9081>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12777","languageVersionId":"3118","visibilityVersion":"6","versionToken":"a1.PfyynKRDyQTTeG8IMLrZjf9uQRZh1ngr3Qum8KA0Vd8"}

Original publication: 2026-09-22T07:53:57Z

នាវា HMCS Regina បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ដោយគ្រោងស្នាក់នៅដល់ថ្ងៃទី២៤។ កម្មវិធីរួមមានជំនួបសម្តែងការគួរសម កីឡាមិត្តភាព និងការហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកទាំងពីរ។

នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាចម្បាំងរបស់កងទ័ពជើងទឹកកាណាដា HMCS Regina (FFH-334) បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

 ពិធីទទួលស្វាគមន៍នាវាចម្បាំងកាណាដា ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងតំណាងស្ថានទូតកាណាដាប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

 ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកកាណាដា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការហ្វឹកហ្វឺនរួម និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងមិត្តភាព។

 ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា គណៈប្រតិភូនាវាចម្បាំងកាណាដា នឹងមានជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ អង្គភាពកងទ័ពជើងទឹករាម ថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា និងមន្ត្រីពាក់ព័ន្ធនៅរាជធានីភ្នំពេញ។ កម្មវិធីក៏រួមមានការប្រកួតកីឡាមិត្តភាព និងសកម្មភាពហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍ជាមួយកងទ័ពកម្ពុជាផងដែរ។

 តាមការគ្រោងទុក នាវា HMCS Regina (FFH-334) នឹងស្នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

 នាវាដឹកនាំដោយលោកវរនាវីទោ Darren Sleen ជាមេបញ្ជាការនាវា។

 នាវា HMCS Regina ៣៣៤ ជានាវាចម្បាំងប្រភេទ (Halifax-class Frigate) មានប្រវែង ១៣៤.២ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ ជម្រៅទឹក ៧.១ម៉ែត្រ និងទម្ងន់ផ្ទុកប្រមាណ ៤,៧៩៥តោន ដោយមាននាវិកប្រមាណ ២៥៥នាក់។

 ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវបានរៀបចំដើម្បីការពារសន្តិសុខ និងសម្រួលសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាវាចម្បាំងកាណាដានៅខេត្តព្រះសីហនុ៕

 អត្ថបទដោយ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


