{"asset":"news","key":"9082","locale":"km","id":"news:9082:km","entityId":"news:9082","canonicalUrl":"https://www.kps-tv.com/km/news/detail/9082","state":"ready","title":"ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ពិនិត្យវឌ្ឍនភាពការងារ ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០","summary":"នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិលើកទី៧ ដើម្បីពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ។","body":"ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ លើកទី៧ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យលម្អិតលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការតាមផ្នែកនីមួយៗ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។\n ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់គោលការណ៍ និងអនុសាសន៍សំខាន់ៗដល់អនុគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ដោយជំរុញឱ្យមានកិច្ចសហការនិងការសម្របសម្រួលការងារយ៉ាងជិតស្និទ្ធ។ ការរៀបចំត្រូវអនុវត្តដោយម៉ត់ចត់ ស្របតាមផែនការ និងកាលកំណត់ដែលបានកំណត់។\n ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធពន្លឿន និងបញ្ចប់រាល់ការងារចាំបាច់តាមពេលវេលា ដើម្បីធានាថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ អាចប្រព្រឹត្តទៅដោយរលូន មានការសម្របសម្រួលល្អ និងសម្រេចបានតាមផែនការដែលបានគ្រោងទុក។","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11007","languageVersionId":"2773","visibilityVersion":"4","versionToken":"a1.B0tSdiqDOULN7bMT5g-1JhSNYjmdiF4n9SQemJ38bNU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-22T08:17:16Z"}