# ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ពិនិត្យវឌ្ឍនភាពការងារ ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9082>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11007","languageVersionId":"2773","visibilityVersion":"4","versionToken":"a1.B0tSdiqDOULN7bMT5g-1JhSNYjmdiF4n9SQemJ38bNU"}

Original publication: 2026-09-22T08:17:16Z

នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិលើកទី៧ ដើម្បីពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ លើកទី៧ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យលម្អិតលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការតាមផ្នែកនីមួយៗ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
 ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់គោលការណ៍ និងអនុសាសន៍សំខាន់ៗដល់អនុគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ដោយជំរុញឱ្យមានកិច្ចសហការនិងការសម្របសម្រួលការងារយ៉ាងជិតស្និទ្ធ។ ការរៀបចំត្រូវអនុវត្តដោយម៉ត់ចត់ ស្របតាមផែនការ និងកាលកំណត់ដែលបានកំណត់។
 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធពន្លឿន និងបញ្ចប់រាល់ការងារចាំបាច់តាមពេលវេលា ដើម្បីធានាថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ អាចប្រព្រឹត្តទៅដោយរលូន មានការសម្របសម្រួលល្អ និងសម្រេចបានតាមផែនការដែលបានគ្រោងទុក។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


