# រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃអង់គ្លេសនឹងមកកម្ពុជា ពង្រឹងកិច្ចសហការប្រឆាំងការឆបោកតាមអនឡាញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9084>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11006","languageVersionId":"2770","visibilityVersion":"4","versionToken":"a1.mzIXg2e2KsSI6hHwavKJNwrMyToMZ319WNxFXjPefcM"}

Original publication: 2026-09-22T08:39:10Z

ស្ថានទូតអង់គ្លេសបានប្រកាសនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ថា លោក Lord Hanson នឹងមកកម្ពុជាក្នុងសប្ដាហ៍នោះ ដើម្បីពិភាក្សាអំពីការប្រឆាំងការឆបោកតាមអនឡាញ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មី។

លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់អង់គ្លេស នឹងអញ្ជើញមកកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
 នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lord Hanson មកកាន់កម្ពុជា។ ក្នុងអំឡុងពេលនេះ លោកនឹងចូលរួមជាមួយដៃគូអន្តរជាតិក្នុងសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងអង់គ្លេស និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការគំរាមកំហែងឧក្រិដ្ឋកម្មឆ្លងដែន។
 បន្ថែមពីនេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់អង់គ្លេស នឹងជួបជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីការវិវត្តនៃបញ្ហាការឆបោកនៅកម្ពុជា។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចសហការរវាងប្រទេសទាំងពីរនឹងផ្តោតលើការរំខាន និងបង្ក្រាបបណ្តាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋងាយរងគ្រោះ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


