{"asset":"news","key":"9089","locale":"km","id":"news:9089:km","entityId":"news:9089","canonicalUrl":"https://www.kps-tv.com/km/news/detail/9089","state":"ready","title":"សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសង្គម ប្រសិនបើបងប្អូនណាដែលភ្ជាប់មក សម្ដេចដោយគ្មានការអនុញ្ញាត","summary":"នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា សារស្នើសុំផ្ទាល់ខ្លួនញឹកញាប់រំខានពេលវេលា ហើយសម្ដេចនឹងលុបអ្នកភ្ជាប់មកដោយគ្មានការអនុញ្ញាត។","body":"សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៦នេះលើបណ្ដាញទំនាក់ទំនងសង្គមបានសរសេរថា៖(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)នេះភាសារប្រៀនប្រដៅរបស់ដូនតា។ ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែរីករាយតែបែជាមិនសប្បាយចិត្តដោយសារថ្ងៃនេះមានសារចូលមកតាមTelegram & WhatsAppជិត២០ ខ្លះផ្ញើសារសុំចូលជួបផ្ទាល់ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារនិងពិសេសសុំលុយទិញផ្ទះ សុំលុយទិញម៉ូតូម្តង២គ្រឿង ខ្លះមិនដាក់ត្រង់ទេគឺទិញមធ្យោបាយធ្វើដំណើរតែច្បាស់ជារថយន្តហើយព្រោះគាត់មានម៉ូតូជិះ\n ហើយនិងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេស។ល។\n សម្ដេចបានថ្លែងទៀតថាកន្លងមកខ្ញុំធ្លាប់ជួយសម្រាប់និស្សិតក្រីក្រឲ្យលុយជួលផ្ទះបង់ថ្លៃសាលានិងប្រាក់ខ្លះៗសម្រាប់ជីវភាពដែលរាប់រយឬរាប់ពាន់ដុល្លារប៉ុណ្ណោះតែថ្ងៃនេះគិតតែមនុស្ស៤នាក់មានតម្លៃរាប់ម៉ឺនដុល្លារ។ថ្លៃទិញផ្ទះ ថ្លៃទិញឡាននិងម៉ូតូនិងថ្លៃបង់ថ្លៃសាលារាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំដែលវាថ្លៃជាងជំនាន់កូនៗខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត។\n ក្រៅពីរឿងលុយនៅរឿងរំខានពេលវេលាតាមរយះផ្ញើសារស្ទើរៀងរាល់ថ្ងៃព្រឹកពេលកូនចេញទៅរៀនក៏ផ្ញើសារមកពេលល្ងាចកូនចេញពីរៀនក៏ផ្ញើសារមកទាំងសម្លេងទាំងសំណេរ។\n ខ្ញុំសូមជំរាបថាសព្វថ្ងៃខ្ញុំនិងកូនប្រុសៗពិសេសកូនដែលធ្វើនាយករដ្ឋមន្ត្រីខ្ញុំទាក់ទងតិចណាស់ព្រោះខ្ញុំដឹងថាគេរវល់ណាស់។ការងារណាដែលអាចពន្យាបានផ្អាកសិនរង់ចាំដោះស្រាយពេលក្រោយ។\n ខ្ញុំសូមទោសចំពោះអ្នកដែលសុំជួបខ្ញុំផ្ទាល់ដែលខ្ញុំមិនអាចជួបបាន។ប្រសិនខ្ញុំត្រូវជួបខ្ញុំហៅមកជួបតែម្តងដូចករណីវ៉ាន សែនវ៉ានិងគ្រួសារមុននេះជាង១០ថ្ងៃ។ខ្ញុំក៏សូមជំរាបមុនថាខ្ញុំនឹងលុប\n ចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកខ្ញុំដែលគ្មានការអនុញ្ញាតិ។\n សម្ដេចបញ្ជាក់ថាចុងក្រោយសូមរំលឹកសារជាថ្មីនូវពាក្យប្រដៅរបស់ដូនតាថា(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)ទៅលេងផ្ទះគេរាល់ថ្ងៃគេធុញទ្រាន់និងបើផ្ញើសារមករាល់ថ្ងៃក៏គេធុញទ្រាន់ដែរក្នុងករណីសារនោះមិនទាក់ទេជាមួយការងារនៃអ្នកទទួល។\n ខ្ញុំមិនគួរបញ្ចេញសារបែបនេះទេតែបើមិនបញ្ចេញករណីបែបនេះនឹងមានបន្ត ហើយកាន់តែច្រើនព្រោះលេខទូរសព្វ័ខ្ញុំមានអ្នកស្គាល់កាន់តែច្រើន។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11004","languageVersionId":"2764","visibilityVersion":"5","versionToken":"a1.j19Zj9T0qnDzAsspimYsLKg7Ig_GaXmJL4OjWSdIeLM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-22T10:19:43Z"}