# កម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតទេសចរណ៍ពិភពលោក «GX Summit 2026»

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9103>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11156","languageVersionId":"3103","visibilityVersion":"5","versionToken":"a1.WEEZxXeLL8SL7yyw154GSdtuFEDwTDsYsjGnu0zxwZg"}

Original publication: 2026-09-23T04:52:31Z

កម្ពុជាធ្វើជាម្ចាស់ផ្ទះ GX Summit ពីថ្ងៃទី២៣ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភ្នំពេញ និងសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបលោក Bruce Poon Tip ស្ថាបនិក G Adventures នៅវិមានសន្តិភាព ដើម្បីពិភាក្សាព្រឹត្តិការណ៍ និងវិស័យទេសចរណ៍។

កម្ពុជាត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏មានកិត្យានុភាព «មហាសន្និបាតទេសចរណ៍ពិភពលោក GX Summit» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការប្រកាសនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុនទេសចរណ៍អន្តរជាតិ G Adventures នៅវិមានសន្តិភាព។
 G Adventures គឺជាក្រុមហ៊ុនទេសចរណ៍ឈានមុខគេមួយដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានបណ្ដាញប្រតិបត្តិការគ្របដណ្ដប់លើជាង ១០០ ប្រទេសទូទាំងសកលលោក។
 ការជ្រើសរើសកម្ពុជាសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មិនត្រឹមតែជាកាតាលីករជួយផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងរុញច្រានដ៏សំខាន់ក្នុងការស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍ ព្រមទាំងបង្កើតកាលានុវត្តភាពសេដ្ឋកិច្ច និងប្រាក់ចំណូលជាក់ស្តែងជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានផងដែរ៕
 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


