{"asset":"news","key":"9172","locale":"km","id":"news:9172:km","entityId":"news:9172","canonicalUrl":"https://www.kps-tv.com/km/news/detail/9172","state":"ready","title":"ខេត្តព្រះសីហនុបានប្រារព្ធខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»","summary":"ខេត្តព្រះសីហនុបានប្រារព្ធពិធីនៅវេទិកា៧មករា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរំលឹកខួប៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។","body":"នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជា បានប្រារព្ធខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ជាមួយគ្នានេះដែរខេត្តព្រះសីហនុក៏បានប្រារព្ធពិធីនៅវេទិកា៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារឹទ្ធ អភិបាលខេត្តស្តីទី ដោយមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច និងអភិបាលក្រុងស្រុក ចូលរួមយ៉ាងច្រើនកុះករក្នុងពិធីចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក និងគោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ។\nថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួបទី៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះបានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញនៅកម្ពុជា ដែលរៀបចំឡើងក្រោមការឧបត្ថម្ភ និងគាំពាររបស់អង្គការសហប្រជាជាតិ តាមរយៈអ៊ុនតាក់ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣។\nរដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដោយច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់ស្ថាប័នរដ្ឋ ត្រូវស្របតាមរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញ្ញក៏បានចែងអំពីគោលការណ៍បែងចែកអំណាចរដ្ឋជា ៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ព្រមទាំងធានានូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋផងដែរ។\nពិធីចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក និងគោរពរដ្ឋធម្មនុញ្ញនៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅយ៉ាងអធិកអធមទៅតាមកម្មវិធីដែលបានគ្រោងទុក៕\n អត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11013","languageVersionId":"2785","visibilityVersion":"5","versionToken":"a1.Ra5fE08Sv4P_6KJbgRoIwh6_0JB0XvL3o5YhPeZ2SVY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-24T06:38:56Z"}