{"asset":"news","key":"9182","locale":"km","id":"news:9182:km","entityId":"news:9182","canonicalUrl":"https://www.kps-tv.com/km/news/detail/9182","state":"ready","title":"រយៈពេល២៨ឆ្នាំនៅពីក្រោយការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ","summary":"សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅថ្ងៃទី២៤ ខែកញ្ញា រំលឹកការប៉ុនប៉ងធ្វើឃាតឆ្នាំ១៩៩៨ ដែលសម្ដេចថាបានធ្វើឱ្យផ្លាស់ប្តូរគម្រោងឈប់ធ្វើនាយករដ្ឋមន្ត្រី។ សម្ដេចក៏បានលើកឡើងពីការឡើងកាន់តំណែងរបស់ ហ៊ុន ម៉ាណែត និងតួនាទីបច្ចុប្បន្នរបស់សម្ដេចក្នុងបក្ស និងព្រឹទ្ធសភា។","body":"សម្ដេចតេជោ ហ៊ុន សែន នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចតេជោនៅថ្ងៃទី២៤ខែកញ្ញានេះបានសរសេរថា៖ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ(24.9.1998-24.9.2026)។\n ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះហើយដែលខ្ញុំយកដៃដាក់លើក្បាលដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់សង្គ្រាមឲ្យខាងតែបាន។\n តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រីដោយមានការប្រជុំគណអចិន្ត្រៃយ៍គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃ២៧កក្កដា១៩៩៨ក្រោមអធិបតីភាពបងជា ស៊ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។\n ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថាត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ។\n ក្រោយមកខ្ញុំនិយាយថាថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែនគឺហ៊ុន ម៉ាណែតបានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។\n ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។\n អំណាចហ៊ុន សែនមិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាចនិងទាំងជាប្រធានព្រឹទ្ធសភា។\n ខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី៕","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11120","languageVersionId":"3049","visibilityVersion":"4","versionToken":"a1.9LsEYpf4SuScGMxfXsGSzzxsomMZ7tq0BU-uuVUwshY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-24T06:53:46Z"}