{"asset":"news","key":"9192","locale":"km","id":"news:9192:km","entityId":"news:9192","canonicalUrl":"https://www.kps-tv.com/km/news/detail/9192","state":"ready","title":"ទោះខាតចំណូលពន្ធគយជាង ៤០០លានដុល្លារ កម្ពុជាចំណេញសន្ទុះនាំចេញជាង ២០ពាន់លានដុល្លារ","summary":"តាមទិន្នន័យគយ ចំណូលពន្ធគយដែលបាត់បង់ដោយសារកិច្ចព្រមព្រៀង FTA មានប្រមាណ៤២០.៥១លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦។ ការនាំចេញ៧ខែដំបូងមាន២០.៨១ពាន់លានដុល្លារ កើន២១.៣%។ រយៈពេលស្ថិតិទាំងពីរខុសគ្នា។","body":"ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណ ១ ៦៨៨.៧២ ប៊ីលានរៀល ប្រមាណ ៤២០.៥១ លានដុល្លារអាម៉េរិក (កើន ៦៧.១៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន) ក្នុងឆមាសទី១ ឆ្នាំ២០២៦។ ផ្ទុយទៅវិញ យន្តការនេះបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាជួយរុញច្រានទំហំនាំចេញរបស់កម្ពុជាឱ្យហក់ឡើងដល់ ២០.៨១ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៦ ពោលគឺកើនឡើង ២១.៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។\nថ្លែងក្នុងសិក្ខាសាលាស្ដីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លោក ចាន់ សុភាព អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀង ចំនួន ១១ (រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-ឥណ្ឌា, អាស៊ាន-ជប៉ុន, អាស៊ាន-អូស្ត្រាលី/នូវែលសេឡង់, អាស៊ាន-ហុងកុង, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP), កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង, និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម) ព្រមទាំងបន្តចរចាបង្កើតកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត។\nកំណើននាំចេញយ៉ាងគំហុកនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការទាញយកផលប្រយោជន៍ពីរបបអនុគ្រោះពន្ធ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងទីផ្សារតំបន់និងសកលលោក សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាប័ន្ន៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11127","languageVersionId":"3052","visibilityVersion":"5","versionToken":"a1.jOkCHAI6Yso-qDLRPw2J9RWZuGhKWD5Nux5FpJiDb5I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-24T08:32:34Z"}