{"asset":"news","key":"9202","locale":"km","id":"news:9202:km","entityId":"news:9202","canonicalUrl":"https://www.kps-tv.com/km/news/detail/9202","state":"ready","title":"រដ្ឋមន្ត្រីក្រសួងធនធានទឹក អះអាងថា តំបន់រណបជុំវិញរាជធានីភ្នំពេញមិនទាន់ប្រឈមហានិភ័យលិចលង់ ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលព្យុះ","summary":"តំបន់រណបជុំវិញរាជធានីភ្នំពេញ មិនទាន់មានហានិភ័យនៃការលិចលង់ដោយសារទឹកជំនន់នៅឡើយទេ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកជាក់ស្តែងនៅតាមសណ្តស្ទឹងព្រែកត្នោត ចាប់ពីទំនប់ ៧ មករា (កំពង់ទួល) ប្រឡាយ ៧៨ ទន្លេបាទី រហូតដល់តំបន់ព្រែកគង់ ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។","body":"តំបន់រណបជុំវិញរាជធានីភ្នំពេញ មិនទាន់មានហានិភ័យនៃការលិចលង់ដោយសារទឹកជំនន់នៅឡើយទេ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកជាក់ស្តែងនៅតាមសណ្តស្ទឹងព្រែកត្នោត ចាប់ពីទំនប់ ៧ មករា (កំពង់ទួល) ប្រឡាយ ៧៨ ទន្លេបាទី រហូតដល់តំបន់ព្រែកគង់ ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។\n ទោះបីជាស្ថានភាពទឹកស្ថិតក្នុងការគ្រប់គ្រងបានក្តី ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរដែនដី មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំ ត្រៀមកម្លាំង និងមធ្យោបាយអន្តរាគមន៍ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយទឹកជំនន់ ជាពិសេសជំនន់ទឹកភ្លៀងឆាប់រហ័ស (Flash Flood)។\n តាមដានចរន្តទឹកឱ្យបានដិតដល់ ពិនិត្យកម្ពស់ទឹក បរិមាណទឹកភ្លៀង និងធារទឹកទាំងផ្នែកខាងលើ និងខាងក្រោមស្ទឹងព្រែកត្នោត។\n គ្រប់គ្រងទ្វារទឹកឱ្យមានប្រសិទ្ធភាព ការបើក-បិទទ្វារទឹកដោយផ្អែកលើបច្ចេកទេសត្រឹមត្រូវ ដើម្បីបញ្ចៀសការជន់លិច និងកាត់បន្ថយផលប៉ះពាល់ជាយថាហេតុ។\n ការបង្កើនការប្រុងប្រយ័ត្ននេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនៃព្យុះទី២៦ ឈ្មោះ «ស៊ូរីហ្គាអេ (Surigae)» ពីមហាសមុទ្រប៉ាស៊ីហ្វិក ដែលបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"9078","languageVersionId":"414","visibilityVersion":"3","versionToken":"a1.25yorCfW97ADIZZ_MvB9g09QByvqZiNgAgFc2E7CBoo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-24T09:31:59Z"}