{"asset":"news","key":"9223","locale":"km","id":"news:9223:km","entityId":"news:9223","canonicalUrl":"https://www.kps-tv.com/km/news/detail/9223","state":"ready","title":" ព្យុះទី២៦ «ស៊ូរីហ្គាអេ» បង្កឥទ្ធិពលលើអាកាសធាតុកម្ពុជា ចាប់ពីថ្ងៃទី២៥–២៧ ខែកញ្ញា","summary":"ឥទ្ធិពលព្យុះ Surigae អាចនាំឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកញ្ញា ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះទេ។ ភ្លៀងអាចគ្របដណ្តប់វាលទំនាប និងខ្ពង់រាបប្រមាណ៧០% និងតំបន់មាត់សមុទ្រ៦០% ខណៈរលកមានកម្ពស់០,៥០–១,៧៥ម៉ែត្រ។","body":"ព្យុះទី២៦ ដែលមានឈ្មោះថា «ស៊ូរីហ្គាអេ» (Surigae) មានឥទ្ធិពលខ្លាំងលើស្ថានភាពអាកាសធាតុនៅកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។\nឥទ្ធិពលពីព្យុះនេះនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានស្ថានភាពដូចខាងក្រោម៖\n\n តំបន់វាលទំនាប\nសីតុណ្ហភាព៖ ២៥°C ដល់ ៣៣°C\nអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។\n\n តំបន់ខ្ពង់រាប\nសីតុណ្ហភាព៖ ២៤°C ដល់ ៣១°C\nអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។\n\n តំបន់មាត់សមុទ្រ\nសីតុណ្ហភាព៖ ២៥°C ដល់ ៣៤°C\nអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។\nរលកសមុទ្រមានកម្ពស់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។\n\n សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ជាពិសេសនៅពេលធ្វើដំណើរ ឬស្ថិតនៅតំបន់ងាយរងផលប៉ះពាល់៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11124","languageVersionId":"3040","visibilityVersion":"5","versionToken":"a1.7qKIEWysHbVlSwKeattwEjOqxQtWoJREdxW_IKnkJK0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-25T02:09:30Z"}