{"asset":"news","key":"9253","locale":"km","id":"news:9253:km","entityId":"news:9253","canonicalUrl":"https://www.kps-tv.com/km/news/detail/9253","state":"ready","title":"នាវាទេសចរណ៍ «Odyssey» នាំភ្ញៀវអន្តរជាតិជាង ២០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ","summary":"នាវាទេសចរណ៍ «Odyssey» នាំភ្ញៀវទេសចរ ២៣៦នាក់ និងនាវិក ១៦៦នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។","body":"នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នាវាទេសចរណ៍ «Odyssey» បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរណ៍ចំនួន ២៣៦នាក់ ក្នុងនោះមានស្ត្រី ១៣៥នាក់ មកពី ១៧សញ្ជាតិ រួមជាមួយនាវិកចំនួន ១៦៦នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ មកពី ២០សញ្ជាតិ។\n\n នាវាទេសចរណ៍នេះមានប្រវែង ១៩៥,៨ម៉ែត្រ និងទទឹង ២២,៥០ម៉ែត្រ។ ក្នុងឱកាសចូលចតនេះ ភ្ញៀវទេសចរណ៍ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោកស្រី ណៃ សាលី នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ។ ភ្ញៀវទេសចរណ៍ក៏ទទួលបានក្រម៉ាជាវត្ថុអនុស្សាវរីយ៍ពីសំណាក់អាជ្ញាធរម្នាក់១ ផងដែរ។\n\n ទោះបីជាស្ថានភាពអាកាសធាតុមិនសូវអំណោយផលក៏ដោយ ភ្ញៀវទេសចរណ៍បានបន្តចុះពីនាវា និងធ្វើដំណើរតាមរថយន្តទៅកាន់គោលដៅទេសចរណ៍នានា ដើម្បីស្វែងយល់ និងទស្សនាតំបន់អភិវឌ្ឍន៍ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើនក្នុងខេត្តព្រះសីហនុ។\n ការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំនេះ បានរួមចំណែកបង្ហាញពីសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និងការបន្តទទួលភ្ញៀវអន្តរជាតិមកទស្សនាព្រះរាជាណាចក្រកម្ពុជា។\n\n ជាមួយគ្នានេះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរនៅតាមគោលដៅនានា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីឱ្យការធ្វើដំណើរកម្សាន្តប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងពោរពេញដោយភាពរីករាយ៕\nរូបភាពនិងអត្ថបទ\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11123","languageVersionId":"472","visibilityVersion":"8","versionToken":"a1.oIP5G_Zii_OLWCgK4MRMxF2C7K8X-iSFSrAVHDO1R0o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-25T06:02:31Z"}