{"asset":"news","key":"9272","locale":"km","id":"news:9272:km","entityId":"news:9272","canonicalUrl":"https://www.kps-tv.com/km/news/detail/9272","state":"ready","title":"ជំនន់ទឹកភ្លៀងលិចលង់ភូមិសាស្ត្រខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះអន្តរាគមន៍បន្ទាន់ជួយសង្គ្រោះប្រជាពលរដ្ឋ","summary":"នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានចុះពិនិត្យជំនន់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងជំរុញការរំដោះទឹក ការសង្គ្រោះបន្ទាន់ និងការរៀបចំទីទួលសុវត្ថិភាព។","body":"ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិនបាននិងកំពុងឡើងខ្ពស់គួរឱ្យព្រួយបារម្ភ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ដែលបណ្តាលឱ្យទឹកអូរ និងទឹកស្ទឹងហក់ឡើងលិចលង់លំនៅឋាន សម្ភារៈ ព្រមទាំងដំណាំរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយមូលដ្ឋាន។\n\n ទាក់ទងនឹងបញ្ហានេះ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន\n ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីជួយសង្គ្រោះនិងរៀបចំទីទួលសុវត្ថិភាពជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។\n\n ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់មន្ទីរធនធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យសហការគ្នាយ៉ាងសកម្មក្នុងការរកទីតាំងរំដោះទឹក និងត្រៀមកម្លាំងសង្គ្រោះបន្ទាន់។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាព និងប្រញាប់រាយការណ៍មកអាជ្ញាធរភ្លាមៗពេលមានអាសន្ន ខណៈកម្លាំងអន្តរាគមន៍គ្រប់ស្ថាប័នកំពុងឈរជើងត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10969","languageVersionId":"2755","visibilityVersion":"4","versionToken":"a1.fiqoNjGru5HFDmCefRtqyTDOQ8_R6FAwNywQSx3NeGA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-25T08:18:01Z"}