# ជំនន់ទឹកភ្លៀងលិចលង់ភូមិសាស្ត្រខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះអន្តរាគមន៍បន្ទាន់ជួយសង្គ្រោះប្រជាពលរដ្ឋ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9272>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10969","languageVersionId":"2755","visibilityVersion":"4","versionToken":"a1.fiqoNjGru5HFDmCefRtqyTDOQ8_R6FAwNywQSx3NeGA"}

Original publication: 2026-09-25T08:18:01Z

នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានចុះពិនិត្យជំនន់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងជំរុញការរំដោះទឹក ការសង្គ្រោះបន្ទាន់ និងការរៀបចំទីទួលសុវត្ថិភាព។

ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិនបាននិងកំពុងឡើងខ្ពស់គួរឱ្យព្រួយបារម្ភ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ដែលបណ្តាលឱ្យទឹកអូរ និងទឹកស្ទឹងហក់ឡើងលិចលង់លំនៅឋាន សម្ភារៈ ព្រមទាំងដំណាំរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយមូលដ្ឋាន។

 ទាក់ទងនឹងបញ្ហានេះ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន
 ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីជួយសង្គ្រោះនិងរៀបចំទីទួលសុវត្ថិភាពជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។

 ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់មន្ទីរធនធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យសហការគ្នាយ៉ាងសកម្មក្នុងការរកទីតាំងរំដោះទឹក និងត្រៀមកម្លាំងសង្គ្រោះបន្ទាន់។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាព និងប្រញាប់រាយការណ៍មកអាជ្ញាធរភ្លាមៗពេលមានអាសន្ន ខណៈកម្លាំងអន្តរាគមន៍គ្រប់ស្ថាប័នកំពុងឈរជើងត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


