{"asset":"news","key":"9313","locale":"km","id":"news:9313:km","entityId":"news:9313","canonicalUrl":"https://www.kps-tv.com/km/news/detail/9313","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក Wang Huning ក្នុងឱកាសខួបទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន","summary":"សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានផ្ញើសារអបអរសាទរជូនលោក Wang Huning ក្នុងខួបទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងបញ្ជាក់ពីការពង្រឹងទំនាក់ទំនងសភានៃប្រទេសទាំងពីរ។","body":"សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Wang Huning ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចបានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងជូនពរដល់ឯកឧត្តម ព្រមទាំងប្រជាជនចិន ក្នុងឱកាសដ៏មានសារៈសំខាន់នេះ។\n\n ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះស្មារតីរបស់ថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងការជំរុញការសម្រេចក្តីសុបិន្តចិន និងការស្តារឡើងវិញនូវភាពរុងរឿងរបស់ជាតិ។ សម្តេចបានបង្ហាញជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ប្រទេសចិននឹងសម្រេចបានគោលដៅសតវត្សទី២របស់ខ្លួន។ ទន្ទឹមនឹងនេះ សម្តេចបានបញ្ជាក់ថា មិត្តភាពដែកថែបរវាងកម្ពុជា និងចិន នឹងបន្តរីកចម្រើន និងកាន់តែរឹងមាំនៅគ្រប់វិស័យ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។\n\n ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម Wang Huning ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា និងចិន។ សម្តេចបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានជូនពរ ឯកឧត្តម Wang Huning មានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងគ្រប់ភារកិច្ច និងប្រជាជនចិនទទួលបានសុខុមាលភាព និងវិបុលភាព។ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12110","languageVersionId":"2749","visibilityVersion":"5","versionToken":"a1.TniPN7xNtZuBiwryByAUWwsXmkPlmbDwtw1KTJehhGc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-26T04:10:29Z"}