{"asset":"news","key":"9346","locale":"km","id":"news:9346:km","entityId":"news:9346","canonicalUrl":"https://www.kps-tv.com/km/news/detail/9346","state":"ready","title":"កម្ពុជា-អង្គការសហប្រជាជាតិ ជួបពិភាក្សាការងារនៅញូវយ៉ក ផ្តោតលើភាពជាដៃគូយូរអង្វែង និងបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ","summary":"នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានជួបលោក António Guterres នៅញូវយ៉ក ដើម្បីពិភាក្សាភាពជាដៃគូកម្ពុជា-អង្គការសហប្រជាជាតិ និងបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ។","body":"ញូវយ៉ក៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅសហរដ្ឋអាម៉េរិក កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។\n ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដែលបានចាក់គ្រឹះតាំងពីសម័យអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) រហូតបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិកន្លងមក។\n ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្តែងការកោតសរសើរចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់លោក António Guterres ដែលបានពង្រឹងជំហរ និងតួនាទីរបស់អង្គការសហប្រជាជាតិឱ្យកាន់តែរឹងមាំ ចំពេលពិភពលោកកំពុងឆ្លងកាត់ការវិវត្តយ៉ាងលឿន ពោរពេញដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមធំៗជាសកលជាច្រើនទសវត្សរ៍មកនេះ។\n ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈ និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាព និងបច្ចុប្បន្នភាពចុងក្រោយនៅតាមបណ្តោយព្រំដែនរវាងកម្ពុជានិងថៃផងដែរ៕\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10974","languageVersionId":"2743","visibilityVersion":"5","versionToken":"a1.-X5ovlM3xCRn0DOzSqavQrvqKg_SXXeaHWC9leNYcS4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-27T02:22:06Z"}