{"asset":"news","key":"9347","locale":"km","id":"news:9347:km","entityId":"news:9347","canonicalUrl":"https://www.kps-tv.com/km/news/detail/9347","state":"ready","title":"ផ្លូវជាសរសៃឈាមសេដ្ឋកិច្ច៖ ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យសមិទ្ធផលផ្លូវបេតុងថ្មីនៅភូមិកោះខ្យង","summary":"នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម បានពិនិត្យផ្លូវបេតុងថ្មីនៅភូមិកោះខ្យង ដែលមានប្រវែង ៣០៥ម៉ែត្រ និងទទឹង ៦ម៉ែត្រ។","body":"ខេត្តព្រះសីហនុ៖ ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិកោះខ្យង ដែលមានប្រវែង ៣០៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ដែលទើបតែសាងសង់រួចរាល់ជាស្ថាពរ។\n សមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសលើកកម្ពស់សេវាដឹកជញ្ជូនកសិផល ផលនេសាទ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចក្នុងសហគមន៍ទាំងមូលឱ្យកាន់តែរីកចម្រើនប្រសើរឡើង៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10975","languageVersionId":"2740","visibilityVersion":"5","versionToken":"a1.n1qhkAqVyPbH9B7ShSG1ifRnotoq9mvZoTsu9VTPEhg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-27T03:18:39Z"}