# «ក្នុងឱកាសកាន់បិណ្ឌ១ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរជនរួមជាតិ ជួបជុំគ្រួសារប្រកបដោយសេចក្តីសុខ និងធ្វើដំណើរសុខសុវត្ថិភាព»

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9348>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10976","languageVersionId":"2181","visibilityVersion":"6","versionToken":"a1.LkO1z9BHv3mxPhGRIr1MA0jHO9TgHv96ttHU7C3BETk"}

Original publication: 2026-09-27T06:51:53Z

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យទទួលបាននូវសេចក្តីសុខ សុវត្ថិភាព និងភាពកក់ក្តៅក្នុងការជួបជុំក្រុមគ្រួសារ។ តាមរយៈសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម៖ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ
ក្នុងឱកាសថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យទទួលបាននូវសេចក្តីសុខ សុវត្ថិភាព និងភាពកក់ក្តៅក្នុងការជួបជុំក្រុមគ្រួសារ។
តាមរយៈសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម៖ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ 

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


