{"asset":"news","key":"9350","locale":"km","id":"news:9350:km","entityId":"news:9350","canonicalUrl":"https://www.kps-tv.com/km/news/detail/9350","state":"ready","title":"រដ្ឋបាលសង្កាត់រាម ចុះផ្សព្វផ្សាយ និងផ្តល់គ្រាប់ពូជដល់ប្រជាពលរដ្ឋនៅតំបន់ព្រែកត្របែក","summary":"រដ្ឋបាលសង្កាត់រាមបានសហការជាមួយអង្គការ AllKids ចុះផ្សព្វផ្សាយលេខសង្គ្រោះបន្ទាន់ និងគោលការណ៍ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតំបន់ព្រែកត្របែក ភូមិស្មាច់ដែង នាថ្ងៃទី២៧ ខែកញ្ញា។ ក្រុមការងារក៏ផ្តល់ចំណេះដឹងកសិកម្ម និងចែកគ្រាប់ពូជដល់ប្រជាពលរដ្ឋ។","body":"នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់រាម ដឹកនាំដោយលោក កែវ ហាក់លី សមាជិកក្រុមប្រឹក្សាសង្កាត់រាម តំណាងលោកចៅសង្កាត់រាម បានសហការជាមួយអង្គការ AllKids ចុះផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងជូនប្រជាពលរដ្ឋនៅតំបន់ព្រែកត្របែក ដែលជាតំបន់ដាច់ស្រយាល ស្ថិតក្នុងភូមិស្មាច់ដែង។\nក្នុងសកម្មភាពនេះ ក្រុមការងារបានផ្សព្វផ្សាយអំពីលេខសង្គ្រោះបន្ទាន់ ២៤ម៉ោង និងគោលការណ៍ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។\n\n ជាមួយគ្នានេះ ក្រុមការងារក៏បានផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការងារកសិកម្ម និងចែកជូនគ្រាប់ពូជដំណាំដល់ប្រជាពលរដ្ឋ ដើម្បីយកទៅដាំដុះ និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។\nសកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមគាំទ្រប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ឱ្យទទួលបានចំណេះដឹង និងការគាំទ្រដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11109","languageVersionId":"3011","visibilityVersion":"5","versionToken":"a1.YU_SOFIN9PXuqkmmQVREDJajKLy3It1hFOhr7UybT1k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-27T08:41:05Z"}