{"asset":"news","key":"9354","locale":"km","id":"news:9354:km","entityId":"news:9354","canonicalUrl":"https://www.kps-tv.com/km/news/detail/9354","state":"ready","title":"រឹតចំណងមិត្តភាពជិត ៧ទសវត្សរ៍! សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់នូវែលសេឡង់","summary":"នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបឯកអគ្គរដ្ឋទូតថ្មីរបស់នូវែលសេឡង់នៅវិមានសន្តិភាព ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៩។","body":"នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកទ្វារស្វាគមន៍លោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ ដែលទើបទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាការងារទ្វេភាគីសំខាន់ៗ។\n\n ជំនួបការទូតនេះធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងនូវែលសេឡង់ ក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីបម្រើផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជាតិនៃប្រទេសទាំងពីរ។\n\n គួររំលឹកផងដែរថា ចំណងមិត្តភាព និងទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងនូវែលសេឡង់ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩មកម្ល៉េះ។ គិតមកទល់ឆ្នាំ២០២៦នេះ កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ បានឈានចូលដល់វ័យ ៦៧ឆ្នាំហើយ ដែលជាសក្ខីភាពយ៉ាងរស់រវើកបង្ហាញពីភាពស្អិតល្មួត និងការគាំទ្រគ្នាទៅវិញទៅមកជាប្រវត្តិសាស្ត្រ។ដោយ៖ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10962","languageVersionId":"2734","visibilityVersion":"5","versionToken":"a1.WPua5cLDqHVJjlXYn71nZ9895gzsRcFrWViT-HAR8eo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-28T02:39:28Z"}