# លិខិតអំពាវនាវ ស្ដីពីការចូលរួមឧបត្ថម្ភសម្ភារសិក្សា និងឯកសណ្ឋាន ដល់សិស្សនៃសាលាបឋមសិក្សាស្មាច់ដែង ក្នុងឆ្នាំសិក្សា ២០២៦-២០២៧

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9402>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11105","languageVersionId":"2987","visibilityVersion":"5","versionToken":"a1.9FhLFci_23187yaVO9z5pCZasGLXlLmEhCSEfvqBHZ4"}

Original publication: 2026-09-28T07:52:57Z

គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាស្មាច់ដែងអំពាវនាវឱ្យឧបត្ថម្ភសម្ភារសិក្សា និងឯកសណ្ឋានសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដើម្បីជួយកុមារខ្វះខាតពីថ្នាក់ទី១ ដល់ទី៥ និងលើកទឹកចិត្តសិស្សឆ្នើម។

សូមគោរពជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់!
 តាងនាមឱ្យគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាស្មាច់ដែង និងក្នុងនាមខ្ញុំបាទផ្ទាល់ជាប្រធានគណៈកម្មការ សូមអំពាវនាវក្នុងឱកាសដែលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ឈានចូលមកដល់នាពេលខាងមុខនេះ។
 ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងផ្ដល់កម្លាំងចិត្តដល់កូនក្មួយសិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់ល្អ ក៏ដូចជាជួយសម្រាលបន្ទុកជីវភាពដល់កុមារី-កុមារាដែលជួបការខ្វះខាត ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ សាលាយើងខ្ញុំសូមទទូចស្នើសុំការឧបត្ថម្ភគាំទ្រនូវសម្ភារចាំបាច់មួយចំនួនរួមមានសម្ភារសិក្សា សៀវភៅសរសេរ, ប៊ិច, ខ្មៅដៃ, បន្ទាត់ និងសម្ភារសិក្សាផ្សេងៗ
 សម្លៀកបំពាក់ ឯកសណ្ឋានសិស្សានុសិស្ស (សម្រាប់កុមារខ្វះខាត និងសិស្សឆ្នើម)
 ខ្ញុំបាទទទួលយកនូវរាល់អំណោយដ៏ថ្លៃថ្លា ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់អស់លោក-លោកស្រីសប្បុរសជន ទៅបែងចែក និងប្រើប្រាស់ឱ្យចំគោលដៅ ប្រកបដោយតម្លាភាព និងស្របតាមបំណងប្រាថ្នារបស់សប្បុរសជនទាំងអស់គ្នា។
 ព័ត៌មានទំនាក់ទំនងសម្រាប់ការចូលរួមឧបត្ថម្ភ សូមអញ្ជើញមកកាន់សាលាបឋមសិក្សាស្មាច់ដែងដោយផ្ទាល់ ក្នុងម៉ោងរដ្ឋបាលធ្វើការ ស្ថិតនៅសង្កាត់រាមក្រុងកំពង់សោមខេត្តព្រះសីហនុ៕
 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


