# បាឋកថាស្តីពីផលប៉ះពាល់នៃសេដ្ឋកិច្ចសកល និងយុទ្ធសាស្ត្រឧស្សាហកម្មកម្ពុជា ត្រូវបានរៀបចំឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9414>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11103","languageVersionId":"2978","visibilityVersion":"6","versionToken":"a1.5bwa1M2sYYha4JYX2B3j3x4kbOKmMEixs_BbJIb5Mk4"}

Original publication: 2026-09-28T08:56:02Z

លោក សុក ស៊ីផាន់ណា បានធ្វើបាឋកថានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីនិន្នាការសេដ្ឋកិច្ចសកល បញ្ហា IEEPA របស់អាម៉េរិក ឥទ្ធិពលសេដ្ឋកិច្ចចិន និងយុទ្ធសាស្ត្រឧស្សាហកម្មកម្ពុជា។

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបាឋកថាស្តីពី «និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា ស្ថានភាពបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ក្រោយពីការរៀបចំយន្តការប្រើប្រាស់ក្របខណ្ឌច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ការប៉ះទង្គិចនៃរលកសេដ្ឋកិច្ចចិន ២.០ និងមាគ៌ាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា»។
 ពិធីនេះមានការចូលរួមពី លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្ម និង លោក ថោង វីរ៉ូ អគ្គនាយករងទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប រួមមាន មន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
 បាឋកថានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងស៊ីជម្រៅ ការវិភាគលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជាការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីពង្រឹងភាពធន់ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


