{"asset":"news","key":"9426","locale":"km","id":"news:9426:km","entityId":"news:9426","canonicalUrl":"https://www.kps-tv.com/km/news/detail/9426","state":"ready","title":"ខេត្តព្រះសីហនុ ត្រៀមកម្លាំងប្រចាំការ ២៤ម៉ោង ដើម្បីឆ្លើយតបនឹងហេតុការណ៍អគ្គិភ័យគ្រប់ពេលវេលា","summary":"ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញាថា កម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រៀមប្រចាំការ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងចុះអន្តរាគមន៍ទាន់ពេលវេលា។ ប្រជាពលរដ្ឋត្រូវបានអំពាវនាវឱ្យរាយការណ៍ និងចូលរួមបង្ការហានិភ័យ។","body":"(ខេត្តព្រះសីហនុ)៖ ដោយអនុវត្តតាមទិសដៅការងារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។\n\nការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានត្រៀមកម្លាំងជំនាញប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមទទួលព័ត៌មាន និងឆ្លើយតបចំពោះហេតុការណ៍អគ្គិភ័យដែលអាចកើតមានជាយថាហេតុ ព្រមទាំងចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតដែលអាចកើតឡើង។\n\nដើម្បីចូលរួមផ្តល់ព័ត៌មាន និងសហការក្នុងការឆ្លើយតបចំពោះហេតុការណ៍អគ្គិភ័យ សូមប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទខាងក្រោម៖\n\nលេខ ១១៨៖ សម្រាប់ផ្តល់ព័ត៌មានបន្ទាន់អំពីហេតុការណ៍អគ្គិភ័យ។\n\n០៩៨ ៨០០ ៧៧៧៥៖ លេខក្រុមការងារព័ត៌មាន និង Hotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។\n\n សូមចូលរួមតាមដាន ឆានែលតេលេក្រាមផ្លូវការរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីទទួលបានព័ត៌មាន និងសេចក្តីជូនដំណឹងពាក់ព័ន្ធ។\n\nសូមចូលរួមសហការ និងផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ហានិភ័យអគ្គិភ័យ៕ដោយ ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11088","languageVersionId":"2963","visibilityVersion":"5","versionToken":"a1.PvFluTTJoM2n41fDGqjnZ21gueqkF3hpTt9GF4Vm8Y8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-29T03:01:52Z"}