# ខេត្តព្រះសីហនុ ត្រៀមកម្លាំងប្រចាំការ ២៤ម៉ោង ដើម្បីឆ្លើយតបនឹងហេតុការណ៍អគ្គិភ័យគ្រប់ពេលវេលា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9426>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11088","languageVersionId":"2963","visibilityVersion":"5","versionToken":"a1.PvFluTTJoM2n41fDGqjnZ21gueqkF3hpTt9GF4Vm8Y8"}

Original publication: 2026-09-29T03:01:52Z

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញាថា កម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រៀមប្រចាំការ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងចុះអន្តរាគមន៍ទាន់ពេលវេលា។ ប្រជាពលរដ្ឋត្រូវបានអំពាវនាវឱ្យរាយការណ៍ និងចូលរួមបង្ការហានិភ័យ។

(ខេត្តព្រះសីហនុ)៖ ដោយអនុវត្តតាមទិសដៅការងារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានត្រៀមកម្លាំងជំនាញប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមទទួលព័ត៌មាន និងឆ្លើយតបចំពោះហេតុការណ៍អគ្គិភ័យដែលអាចកើតមានជាយថាហេតុ ព្រមទាំងចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតដែលអាចកើតឡើង។

ដើម្បីចូលរួមផ្តល់ព័ត៌មាន និងសហការក្នុងការឆ្លើយតបចំពោះហេតុការណ៍អគ្គិភ័យ សូមប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទខាងក្រោម៖

លេខ ១១៨៖ សម្រាប់ផ្តល់ព័ត៌មានបន្ទាន់អំពីហេតុការណ៍អគ្គិភ័យ។

០៩៨ ៨០០ ៧៧៧៥៖ លេខក្រុមការងារព័ត៌មាន និង Hotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

 សូមចូលរួមតាមដាន ឆានែលតេលេក្រាមផ្លូវការរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីទទួលបានព័ត៌មាន និងសេចក្តីជូនដំណឹងពាក់ព័ន្ធ។

សូមចូលរួមសហការ និងផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ហានិភ័យអគ្គិភ័យ៕ដោយ ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


