{"asset":"news","key":"9427","locale":"km","id":"news:9427:km","entityId":"news:9427","canonicalUrl":"https://www.kps-tv.com/km/news/detail/9427","state":"ready","title":"ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមសន្និសីទអនុវត្តច្បាប់អាស៊ាននៅវៀតណាម","summary":"ឯកឧត្តម ស សុខា នឹងដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលរួមសន្និសីទអនុវត្តច្បាប់អាស៊ាននៅទីក្រុងហាណូយ ស្តីពីកិច្ចសហប្រតិបត្តិការបង្ក្រាបជនល្មើសរត់គេចខ្លួន។","body":"ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីការអនុវត្តច្បាប់អាស៊ាន ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។\nការចូលរួមសន្និសីទនេះ បង្ហាញពីការបន្តចូលរួមរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងក្របខណ្ឌអាស៊ាន ជាពិសេសការពង្រឹងការសម្របសម្រួលរវាងប្រទេសសមាជិក ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាជនល្មើសដែលរត់គេចឆ្លងកាត់ព្រំដែន។\nសន្និសីទនេះក៏ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធ ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីការពង្រឹងយន្តការសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10939","languageVersionId":"2677","visibilityVersion":"6","versionToken":"a1.QwPmK0jiDzsBkcn9PW8a1SYpoRbnVgzlMD4jtjisfzc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-29T03:32:42Z"}