# ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមសន្និសីទអនុវត្តច្បាប់អាស៊ាននៅវៀតណាម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9427>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10939","languageVersionId":"2677","visibilityVersion":"6","versionToken":"a1.QwPmK0jiDzsBkcn9PW8a1SYpoRbnVgzlMD4jtjisfzc"}

Original publication: 2026-09-29T03:32:42Z

ឯកឧត្តម ស សុខា នឹងដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលរួមសន្និសីទអនុវត្តច្បាប់អាស៊ាននៅទីក្រុងហាណូយ ស្តីពីកិច្ចសហប្រតិបត្តិការបង្ក្រាបជនល្មើសរត់គេចខ្លួន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីការអនុវត្តច្បាប់អាស៊ាន ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការចូលរួមសន្និសីទនេះ បង្ហាញពីការបន្តចូលរួមរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងក្របខណ្ឌអាស៊ាន ជាពិសេសការពង្រឹងការសម្របសម្រួលរវាងប្រទេសសមាជិក ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាជនល្មើសដែលរត់គេចឆ្លងកាត់ព្រំដែន។
សន្និសីទនេះក៏ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធ ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីការពង្រឹងយន្តការសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


