{"asset":"news","key":"9432","locale":"km","id":"news:9432:km","entityId":"news:9432","canonicalUrl":"https://www.kps-tv.com/km/news/detail/9432","state":"ready","title":"ទឹកជំនន់វាយលុកផ្លូវ! ខេត្តកំពង់ធំ ផ្អាកចរាចរណ៍រថយន្តធុនធ្ងន់បន្ទាន់ ដើម្បីការពារសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធ","summary":"មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ជូនដំណឹងនៅថ្ងៃទី២៩ ខែកញ្ញា ឱ្យផ្អាករថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៦០B លេខ៦ និងផ្លូវខេត្តលេខ២៧១៨ ដោយសារទឹកជំនន់ រហូតដល់មានការជូនដំណឹងជាថ្មី។","body":"មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវសំខាន់ៗមួយចំនួន ក្រោយស្ថានភាពជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំង បណ្តាលឱ្យលិចលង់ និងមិនអាចទ្រទម្ងន់យានយន្តធុនធ្ងន់បានឡើយ។\n វិធានការនេះ ធ្វើឡើងក្នុងគោលបំណងធានាសុវត្ថិភាពធ្វើដំណើរ បង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការបាក់ស្រុត ឬខូចខាតរចនាសម្ព័ន្ធផ្លូវ-ស្ពាន។\n កំណាត់ផ្លូវទាំង ៣ខ្សែ ដែលត្រូវផ្អាករួមមាន៖\n ផ្លូវជាតិលេខ ៦០B ប្រវែង ៥,៣៨០ ម៉ែត្រ (ចន្លោះ គ.ម ០៦+៨០០ ដល់ គ.ម ៤៦+១២០) ចាប់ពីភូមិខ្វែក ដល់ភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក។\n ផ្លូវខេត្តលេខ ២៧១៨ ប្រវែង ២៩,៥២៥ ម៉ែត្រ (ចន្លោះ គ.ម ៤២+៥៥០ ដល់ គ.ម ១០១+៨០០) ចាប់ពីភូមិក្រពើអំបិល ឃុំបឹងល្វា ស្រុកសន្ទុក ដល់ភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ព្រមទាំងមានករណីហូរច្រោះដាច់លូ ១កន្លែង ត្រង់ គ.ម ៨៧+១០០ ក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់។\n ផ្លូវជាតិលេខ ៦ ប្រវែង ១,១៥០ ម៉ែត្រ ដែលកំពុងរងការជន់លិចទាំងចិញ្ចើមផ្លូវ និងតួផ្លូវ ស្ថិតក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង។\n អាជ្ញាធរអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមសហការផ្អាកការធ្វើដំណើរ ឬវាងតាមផ្លូវផ្សេងរហូតដល់មានការជូនដំណឹងជាថ្មីពេលទឹកស្រកចុះវិញ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11086","languageVersionId":"2951","visibilityVersion":"6","versionToken":"a1.oHLXs1Dz6bQMXn1ba2iNC7Yog-7aqwJKuR8Aw1CERZs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-29T06:42:25Z"}