{"asset":"news","key":"9444","locale":"km","id":"news:9444:km","entityId":"news:9444","canonicalUrl":"https://www.kps-tv.com/km/news/detail/9444","state":"ready","title":"រថយន្តកុងតឺន័របុកគូទរថយន្តដឹកកម្មកររោងចក្រ របួសធ្ងន់ស្រាលរដូករណែលទាំងព្រឹកព្រលឹមនៅខេត្តស្វាយរៀង","summary":"ព័ត៌មានបឋម៖ រថយន្តកុងតឺន័របុកពីក្រោយរថយន្តដឹកកម្មករ នៅខេត្តស្វាយរៀង ម៉ោងជាង៦ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ កម្មករជាច្រើននាក់រងរបួស ខណៈមូលហេតុ និងចំនួនអ្នករងរបួសលម្អិតនៅកំពុងស្រាវជ្រាវ។","body":"(ព័ត៌មានបឋម)ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តកុងតឺន័របានបើកបុកពីក្រោយរថយន្តក្រុងដឹកកម្មករ-កម្មការិនីរោងចក្រពេញទំហឹង បណ្តាលឱ្យកម្មករជាច្រើននាក់រងរបួសធ្ងន់ និងស្រាល។\n ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។\n ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ ចំពោះមូលហេតុពិតប្រាកដ និងចំនួនតួលេខអ្នករងរបួសលម្អិត សមត្ថកិច្ចជំនាញកំពុងបន្តចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុនៅឡើយ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11067","languageVersionId":"2918","visibilityVersion":"8","versionToken":"a1.1HLCyvMuU6ZkNgiR9tavHghfmPCKST4PTNZy-RXZZNU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-30T02:58:14Z"}