{"asset":"news","key":"9449","locale":"km","id":"news:9449:km","entityId":"news:9449","canonicalUrl":"https://www.kps-tv.com/km/news/detail/9449","state":"ready","title":"ហ៊ុន ម៉ាណែត បន្ថែម២ដុល្លារ៖ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ ក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ២១២ដុល្លារ","summary":"ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប គឺ២១២ដុល្លារក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ កើន២ដុល្លារពីឆ្នាំ២០២៦។","body":"ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ដុល្លារ ក្នុងមួយខែ។ តួលេខនេះកើន ២ដុល្លារ ពីចំនួន ២១០ដុល្លារ ដែលជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦។\n ការកើនឡើងដល់ ២១២ដុល្លារ គឺជាការសម្រេចផ្តល់បន្ថែមដោយប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីតំណាងត្រីភាគីបានបោះឆ្នោតកំណត់ប្រាក់ឈ្នួលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងតម្លៃ ២១០ដុល្លារ។ ការសម្រេចបន្ថែមនេះបានធ្វើឱ្យតួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ កើនឡើងជាក់ស្តែង ២ដុល្លារ។\n ជាមួយនឹងប្រាក់ឈ្នួលអប្បបរមាថ្មី ២១២ដុល្លារ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តរក្សាប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរចំនួន ២,៥ដុល្លារ សម្រាប់កម្មករនិយោជិត។ ការឧបត្ថម្ភនេះត្រូវបានរក្សាតាមស្មារតីនៃការឯកភាពគ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងអំឡុងវិបត្តិប្រេង។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10904","languageVersionId":"2598","visibilityVersion":"6","versionToken":"a1.Dod7oSRgpwydCqt0AAu7NGLcX9XBvrZh30urBxw0jA8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-30T06:10:01Z"}