# ចុះអន្តរាគមន៍បន្ទាន់ ជួយសង្គ្រោះផលស្រូវពលរដ្ឋរងគ្រោះទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9450>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10978","languageVersionId":"2595","visibilityVersion":"8","versionToken":"a1.tIrsIuuMR6CYzy6QXJr5fzi3daZ3REUPjv64F_o595A"}

Original publication: 2026-09-30T06:19:22Z

មន្ត្រីកសិកម្មពិនិត្យស្រូវរងគ្រោះនៅតាំងគោក ថ្ងៃទី២៩ ខែកញ្ញា និងរៀបចំម៉ាស៊ីនច្រូត លើកភ្លឺស្រែ បូមទឹក និងច្រូតដោយដៃ។ ការប៉ាន់ប្រមាណប្រមូលផលអាស្រ័យលើការមិនមានភ្លៀងខ្លាំងបន្ថែម។

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទាល់លើស្ថានភាពផលប៉ះពាល់ដំណាំស្រូវវស្សាដោយសារទឹកជំនន់ ព្រមទាំងដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ដើម្បីជួយសង្គ្រោះផលស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។
 កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង និងមន្ត្រីបច្ចេកទេសជំនាញ បានចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងលើផលប៉ះពាល់ដំណាំស្រូវវស្សា ដោយមានការសម្របសម្រួល និងចូលរួមពីប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មឃុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
 ដើម្បីកាត់បន្ថយការខូចខាតស្រូវទុំឱ្យបានជាអតិបរមា ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាចាត់វិធានការសង្គ្រោះជាបន្ទាន់ តាមរយៈយុទ្ធនាការ «ដណ្ដើមស្រូវពីទឹក» ស្វែងរក និងចល័តម៉ាស៊ីនច្រូតខ្នាតធំដែលអាចច្រូតកាត់ក្នុងទឹកជ្រៅបាន លើកភ្លឺស្រែ ឬបិទភ្លឺឱ្យខ្ពស់ រួចដំណើរការបូមទឹកចេញ ចំពោះស្រែណាដែលមានលក្ខខណ្ឌអំណោយផលនិងកៀរគរកម្លាំងប្រជាពលរដ្ឋ និងកម្លាំងសាមគ្គីក្នុងមូលដ្ឋាន ដើម្បីជួយច្រូតកាត់ដោយដៃបន្ថែម។
 ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ផ្អែកលើការវាយតម្លៃជាក់ស្ដែងលើទីវាល ស្រូវទុំទាំងនោះអាចប្រមូលផលបានស្ទើរតែ ១០០% ប្រសិនបើគ្មានភ្លៀងធ្លាក់បន្ថែមខ្លាំងទេនោះ ដោយសារកម្រិតទឹកមិនទាន់លិចផុតកួរស្រូវ ហើយស្រូវក៏មិនទាន់ទុំជ្រុលនៅឡើយដែរ៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


