{"asset":"news","key":"9463","locale":"km","id":"news:9463:km","entityId":"news:9463","canonicalUrl":"https://www.kps-tv.com/km/news/detail/9463","state":"ready","title":"សហព័ន្ធស្រូវអង្ករកម្ពុជា ចុះMoU ជាមួយសមាគមភស្តុភារកម្មកម្ពុជា បង្កើនសក្ដានុពល និងទាក់ទាញការវិនិយោគបន្ថែម! ","summary":"សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា ចុះ MoU ថ្ងៃទី២៩ ខែកញ្ញា លើការបណ្តុះបណ្តាល ការចែករំលែកព័ត៌មាន និងការសម្របសម្រួលដឹកជញ្ជូនពីរោងម៉ាស៊ីនទៅកំពង់ផែ។","body":"(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា តំណាងដោយ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។\n\nគោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការស្វែងយល់ពីនីតិវិធី និងបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម និងវិស័យនាំចេញស្រូវអង្ករ តាមរយៈការសហការរៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលាផ្សព្វផ្សាយ ឬព្រឹត្តិការណ៍នានា ព្រមទាំងរួមគ្នាគាំទ្រការកសាងធនធានមនុស្សលើវិស័យភស្តុភារកម្ម និងវិស័យស្រូវអង្ករកម្ពុជា បង្កើនសក្ដានុពល និងទាក់ទាញការវិនិយោគបន្ថែមលើវិស័យទាំងពីរ។\n\nក្នុងឱកាសនោះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សង្ឃឹមថា «ការចុះអនុស្សរណៈយោគយល់នេះ នឹងបើកឱកាសឱ្យយើងធ្វើការរួមគ្នាលើបញ្ហាជាក់ស្ដែងបានច្រើនជាងមុន ផ្លាស់ប្ដូរព័ត៌មានអំពីរដូវកាល និងបរិមាណទំនិញដែលត្រូវដឹកជញ្ជូន ការសម្របសម្រួលតម្រូវការកុងតឺន័រ ការលម្អការវេចខ្ចប់ និងការរៀបចំការដឹកជញ្ជូនពីរោងម៉ាសីនទៅកំពង់ផែ ការស្ដាប់បញ្ហារបស់គ្នាទៅវិញទៅមក នឹងជួយឱ្យយើងអាចកំណត់បាននូវដំណោះស្រាយដែលអាចអនុវត្តបាន»៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10901","languageVersionId":"2589","visibilityVersion":"6","versionToken":"a1.0K9KBgx-dTpcMS2Pq-2N0Dd2W67Wta2Plwqhnpr2bhc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-30T09:30:12Z"}