# សហព័ន្ធស្រូវអង្ករកម្ពុជា ចុះMoU ជាមួយសមាគមភស្តុភារកម្មកម្ពុជា បង្កើនសក្ដានុពល និងទាក់ទាញការវិនិយោគបន្ថែម! 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9463>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10901","languageVersionId":"2589","visibilityVersion":"6","versionToken":"a1.0K9KBgx-dTpcMS2Pq-2N0Dd2W67Wta2Plwqhnpr2bhc"}

Original publication: 2026-09-30T09:30:12Z

សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា ចុះ MoU ថ្ងៃទី២៩ ខែកញ្ញា លើការបណ្តុះបណ្តាល ការចែករំលែកព័ត៌មាន និងការសម្របសម្រួលដឹកជញ្ជូនពីរោងម៉ាស៊ីនទៅកំពង់ផែ។

(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា តំណាងដោយ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការស្វែងយល់ពីនីតិវិធី និងបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម និងវិស័យនាំចេញស្រូវអង្ករ តាមរយៈការសហការរៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលាផ្សព្វផ្សាយ ឬព្រឹត្តិការណ៍នានា ព្រមទាំងរួមគ្នាគាំទ្រការកសាងធនធានមនុស្សលើវិស័យភស្តុភារកម្ម និងវិស័យស្រូវអង្ករកម្ពុជា បង្កើនសក្ដានុពល និងទាក់ទាញការវិនិយោគបន្ថែមលើវិស័យទាំងពីរ។

ក្នុងឱកាសនោះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សង្ឃឹមថា «ការចុះអនុស្សរណៈយោគយល់នេះ នឹងបើកឱកាសឱ្យយើងធ្វើការរួមគ្នាលើបញ្ហាជាក់ស្ដែងបានច្រើនជាងមុន ផ្លាស់ប្ដូរព័ត៌មានអំពីរដូវកាល និងបរិមាណទំនិញដែលត្រូវដឹកជញ្ជូន ការសម្របសម្រួលតម្រូវការកុងតឺន័រ ការលម្អការវេចខ្ចប់ និងការរៀបចំការដឹកជញ្ជូនពីរោងម៉ាសីនទៅកំពង់ផែ ការស្ដាប់បញ្ហារបស់គ្នាទៅវិញទៅមក នឹងជួយឱ្យយើងអាចកំណត់បាននូវដំណោះស្រាយដែលអាចអនុវត្តបាន»៕ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


