# ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងនិវត្តន៍មកដល់មាតុភូមិវិញ ប្រកបដោយភាពកក់ក្តៅជាទីបំផុត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9466>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10980","languageVersionId":"2580","visibilityVersion":"8","versionToken":"a1.XfTE1VKuMEW2_djKoAoXvwqH1vxSLdwB7pR2HBvETaI"}

Original publication: 2026-09-30T10:14:51Z

ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍ពីការពិនិត្យព្រះរាជសុខភាពនៅប៉េកាំង ថ្ងៃទី៣០ ខែកញ្ញា។ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បំពេញតួនាទីប្រមុខរដ្ឋស្តីទី ពេលព្រះមហាក្សត្រគង់នៅក្រៅប្រទេស។

នៅរសៀលថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានយាងពិនិត្យ និងតាមដានព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលប្រមាណមួយខែ។
 វត្តមាននៃការយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ ទទួលបានការទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិក និងកក់ក្តៅជាទីបំផុត នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិករាជវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនរូប។
 គួររំលឹកផងដែរថា ការយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង គឺជាព្រះរាជកិច្ចទៀងទាត់មួយឆ្នាំ ២ដង របស់ព្រះអង្គទាំងទ្វេ ដោយទទួលបានការយកចិត្តទុកដាក់ និងព្យាបាលយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យជំនាញកម្រិតខ្ពស់របស់ចិន។ ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេគង់ប្រថាប់នៅក្រៅប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចការកំពូលៗរបស់ជាតិនាពេលកន្លងមកជំនួសព្រះមហាក្សត្រ៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


