{"asset":"news","key":"9469","locale":"km","id":"news:9469:km","entityId":"news:9469","canonicalUrl":"https://www.kps-tv.com/km/news/detail/9469","state":"ready","title":"រំលឹក! ថ្ងៃស្អែកចាប់ផ្តើមចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ប្រជាពលរដ្ឋត្រូវត្រៀមឯកសារអ្វីខ្លះ?","summary":"គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាជូនដំណឹងថា ប្រជាពលរដ្ឋអាយុ១៨ ដល់២៥ឆ្នាំ អាចយកពាក្យពីថ្ងៃទី១ ដល់៩ ខែតុលា ឆ្នាំ២០២៦ និងដាក់ពាក្យពីថ្ងៃទី១០ ដល់១៥ ដោយភ្ជាប់ឯកសារតាមការកំណត់។","body":"ជាថ្មីម្ដងទៀតគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា សូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨(ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ មេត្តាជ្រាបថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែក ពាក្យ និងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដូចខាងក្រោម៖\n ១. កាលបរិច្ឆេទ និងពេលវេលា\n - ចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦\n - ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦\n ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។\n ២.ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ\n នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ (មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ)។\n ៣.ឯកសារដែលត្រូវភ្ជាប់មកជាមួយ\n ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង(តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេលមកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖\n - អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ\n - សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ\n - សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់។","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11054","languageVersionId":"2900","visibilityVersion":"6","versionToken":"a1.OXNMOrBUGyq8X9P2-11OXUooN0YSWFFAIc5fcVsOiVM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-30T10:39:24Z"}