# អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌទី៥ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9471>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11065","languageVersionId":"2897","visibilityVersion":"7","versionToken":"a1.hVd_rUnsg3xY-DGb0b6JJlQleLpNRzg62uAd03avlaQ"}

Original publication: 2026-10-01T01:49:04Z

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃកាន់បិណ្ឌទី៥ ដែលប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជួបជុំគ្នានៅវត្តអារាម ដើម្បីធ្វើបុណ្យទាន និងឧទ្ទិសកុសលជូនបុព្វការីជន។

ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃ កាន់បិណ្ឌទី៥ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណី និងជាវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ដែលបានបន្តពីបុរាណកាលមក។

 ពិធីបុណ្យកាន់បិណ្ឌ គឺជាឱកាសដ៏ប្រពៃសម្រាប់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ដើម្បីធ្វើបុណ្យទាន សន្សំកុសល ឧទ្ទិសកុសលជូនបុព្វការីជន និងបន្តថែរក្សាប្រពៃណីដ៏មានតម្លៃរបស់ខ្មែរ នៅតាមទីវត្តអារាមនានា។
ក្នុងឱកាសដ៏ប្រពៃនេះ KPS99TV សូមជូនពរបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងសំណាងល្អ ព្រមទាំងសូមឱ្យការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ប្រកបដោយសុវត្ថិភាព និងសុខសាន្ត៕

 អនុមោទនា! អនុមោទនា! អនុមោទនា!
 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


