# សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់អំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅបន្ទាយមានជ័យ ជាង១ពាន់គ្រួសារ! 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9473>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10895","languageVersionId":"2571","visibilityVersion":"6","versionToken":"a1.D4kPuFrrY1jX99lacHPtCLlwBW1e9vyNvLCCNWxzKNA"}

Original publication: 2026-10-01T02:22:36Z

កាកបាទក្រហមកម្ពុជាចាត់ក្រុមការងារផ្តល់អំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ ថ្ងៃទី៣០ ខែកញ្ញា។ យូ ឡាណា អគ្គលេខាធិការរងទី២ ដឹកនាំពិធី តំណាងប្រធានកាកបាទក្រហមកម្ពុជា ប៊ុន រ៉ានី ហ៊ុនសែន។

(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន១,៥០០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន ៩កន្លែង ក្នុងនោះក្រុមការងារបានរៀបចំពិធីចែកអំណោយនៅទីទួលសុវត្ថិភាពចំនួន២កន្លែង ដោយទីតាំងទី១៖នៅច្រកស្ទឹងបត់ និងទីតាំងទី២៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ 

 ពិធីចែកអំណោយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យនិងលោកជំទាវ ព្រមទាំងវត្តមានចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូប៕ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


